
បច្ចុប្បន្ន វិទ្យាសាស្រ្តកាន់តែរីកចំរើនពីមួយថ្ងៃទៅមួយថ្ងៃ ឯមនុស្សកាន់តែឆ្លាតឡើងឆ្លាតឡើង និងបង្កើតអ្វីៗបានគ្រប់បែបយ៉ាងប្រកបដោយភាពជោគជ័យ។ យ៉ាងណាមិញ ពាក់ពន្ធ័នឹងមន្ទីរពិសោធន៍បង្កាត់ពូជសត្វក៏មិននៅនឹងថ្កល់មួយកន្លែងដែរ ពួកគេបានបង្កើតពូជសត្វផ្សេងៗជាច្រើន ហើយមានភាពចម្លែកខ្លាំងណាស់។ សាកស្រមៃទៅមើល បើថ្ងៃនេះគេអាចបង្កើតបានប៉ុននេះចុះនៅថ្ងៃអនាគតនឹងមានអ្វីត្រូវបានបង្កើតបន្តទៀត។ នេះជារូបភាពសត្វចម្លែកៗដែលធ្វើឲ្យអ្នកនឹកស្មានមិនដល់ថាវាពិតជាអាចមានមែន។
10. Night Stalker

Night Stalker ជាសត្វរកស៊ីនៅពេលយប់ដោយប្រើច្រមុំរបស់វាសំរាប់ស្រង់ក្លិនអាហារ។ វានឹងលើកជើងក្រោយមកដាក់ខាងមុខពេលធ្វើការបំលាស់ទី។
9. Necropteryx

សត្វនេះមានកម្ពស់រហូតដល់ ៧០ អុីង ដែលត្រូវបានបង្កាត់ចេញពីសត្វត្មាត និងសត្វអូទ្រីស។
8. Parashrew

កន្ទុយរាងដូចឆត្រហើយប្រើដើម្បីផ្លាស់ទី និងចាប់សត្វល្អិតជាអាហា។
7. Leaping Devil

រូបរាងរបស់វាប្រៀបដូចជាកណ្តុរបិសាចអញ្ចឹង ជាពិសេសវាមានធ្មេញស្រួចកាចសាហាវ ក្រចកវែងៗ ហើយអាចចាប់សត្វដែលមានមាឌធំជាងខ្លួនធ្វើជាអាហារបានទៀតផង។
6. Deathgleaner

វាមានទីជម្រកនៅអាមេរិកខាងជើង ស្លាបរបស់វាមានប្រវែងរហូតដល់ 1.3m នៅដែលពេលត្រដាងឡើង។ វាសកម្មតែពេលព្រឹកប៉ុណ្ណោះក្នុងការស្វែងរកចាប់ចំណី ពួកវារង់ចាំរហូតដល់ព្រះអាទិត្យរះឡើងនិងក្តៅគ្រប់គ្រាន់ដើម្បីប្រើចរន្តខ្យល់អាកាសដើម្បីធ្វើដំណើរឆ្ងាយ។
5. Pamthret

វាមានកំពស់រហូតដល់ 78 អុីង និងសុីសាច់ស្រស់ជាអាហារ។ វាមានសមត្ថភាពអាចរត់បានលឿន ទោះស្ថិតក្នុងស្ថានភាពមានស្មៅខ្ពស់ៗនិងក្នុងរូងក្រោមដីក៏ដោយ។
4. Terabyte

វានឹងក្លាយជាសត្វល្អិតថ្មីមួយនៅអនាគត់ ដោយសុីសារាយសមុទ្យជាអាហារ។ វាមានក្បាលនៅពីលើធំ និងអាចបាញ់ពិសដាក់សត្រូវដែលចង់មកវាយីវា។
3. Wakka

wakka គឺជាសត្វដែលមានរាងដូចសត្វកណ្តុរធំ សុីស្មៅជាអាហារ និងមានទីជំរកនៅអាមេរិចខាងត្បូង។
2. Reedstilt

សត្វនេះមានរូបរាងប៉ុនឌីណូស័រ និងឈរនៅក្នុងទឹកដើម្បីចាប់ត្រីជាអាហារ។ វាជាថនិកសត្វដែលមានឆ្អឹងកងរហូតដល់ ១៧ ខុសពីសត្វផ្សេងទៀតដែលមានឆ្អឹងកងតែ ៧ ប៉ុណ្ណោះ។
1. Neocidaris schwarzenheggeri

ជាសត្វគួរអោយចាប់អារម្មណ៍ព្រោះវាកើតចេញពីត្រីផ្កាយ និងសមុទ្រ urchins ដែលមានកម្ពស់រហូតដល់ 20 អ៊ីញ និងមានអង្កត់ផ្ចិត 40 អ៊ីញ។ ទីជម្រកនៅទ្វីបអ៊ឺរ៉ុប។
ដោយ៖ វន្ថា
ប្រភព Brightside
COMMENTS