
វីដេអូខ្លីមួយដែលកំពុងតែវាយលុកក្នុងបណ្តាញសង្គមប្រទេសចិនគឺធានាប្លែក ពិតជាមិនដែលបានឃើញពីមុនមកសោះ ដោយមានក្រុមស្ត្រីកំពុងមានផ្ទៃពោះមួយក្រុម មានគ្នាជាង២០នាក់ បានពាំនាំគ្នា មកក្រលែងខ្លួន ពឺនទ្រូង ស្ថានីយរថភ្លើងមួយនាប្រទេសចិន ។
វីដេអូដែលកំពុងតែទទួលការចាប់អារម្មណ៍ពីបណ្តាញអ្នកប្រើប្រាស់បណ្តាញសង្គមនានានេះគឺថតចេញពីតៃប៉ិស្ថានីយរថភ្លើងធំនាទីក្រុងតៃប៉ិ ដោយបានបង្ហាញពីអ្នកម្តាយកំពុងមានផ្ទៃពោះជិតគ្រប់ខែជិត២០នាក់កំពុងតែចាក់ក្បាច់រាំលេងយ៉ាងសប្បាយ ។
យោងតាមអ្នករៀបចំឲ្យមានកម្មវិធីនេះឡើង បានឲ្យដឹងថា កម្មវិធីពិសេសនេះគឺធ្វើឡើងក្នុងគោលបំណងដើម្បីបង្ហាញនូវនារីទាំងអស់នេះដែលនឹងក្លាយជាម្តាយគេក្នុងពេលឆាប់ៗនេះ ហើយពួកគេអាចជ្រើសរើសជីវិតរបស់រស់នៅគេដោយខ្លួនឯងបាន ។ អ្នករៀបចំកម្មវិធីនេះ បានបន្តទៀតថា ក្រុមនារីអស់ទាំងនេះនឹងក្លាយជាម្តាយគេក្នុងពេលឆាប់ៗនេះហើយ ដូច្នេះយើងត្រូវធ្វើខ្លួនឲ្យមានសុខភាពល្អដោយការរាំច្រៀងនេះ ។
ដើម្បីថែរក្សាសុខភាពខ្លួន និងកូនក្នុងផ្ទៃ ម្តាយគ្រប់រូបគួរតែចៀសវាងផងដែរ នូវសកម្មភាពដែលផ្តល់សម្ពាធខ្ពស់ និងចៀសវាការទទួលទានអាហារត្រជាក់ខ្លាំង ។រីករាយទស្សនាវីដេអូ ខាងក្រោមនេះទាំងអស់គ្នា :
Source: shanghaiist
COMMENTS