
រាល់ពេលដែលអ្នកឃើញតារាបង្ហាញម៉ូដ អ្នកប្រាកដជាឆ្ងល់ហើយថាតើពួកគេធ្វើយ៉ាងណាបានជើងរបស់គេមើលទៅស្រលូនស្រស់ស្អាតម្លេះ? តើពួកគេទទួលទានអ្វី? តាមពិតទៅពួកគេទទួលទានអាហារដែលមានសារជាតុចញ្ចឹមខ្ពស់ ម្យ៉ាងវិញទៀតពួកគេមិនបរិភោគអាហារណាដែលមានជាតុខ្លាញ់នោះទេ ព្រោះថាបើអ្នកបរិភោគខ្លាញ់ច្រើនហួសកំរិតនោះ វាក៏មានគ្រោះថ្នាក់ខ្ពស់ដល់បេះដូងរបស់អ្នកផងដែរ។
ប៉ុន្តែអ្នកគួរតែឈប់បង្អត់អាហារដើម្បីទទួលបានរាងស្អាតទៅ ការធ្វើដូចនេះវាមិនមែនជាវិធីល្អនោះទេ វាក៏អាចប៉ះពាល់ដល់សុខភាពអ្នកផងដែរ។ ថ្ងៃនេះ AMAPAPA ME សូមណែនាំអ្នកអំពីរបៀបនៃការទទួលអាហារដែរធ្វើអោយអ្នកមានសុខភាពល្អ នឹងពិសេសទៀតនោះវាអាចជួយដុតខ្លាញ់ក្នុងខ្លួនរបស់អ្នកថែមទៀតផង។
១.ផ្លែប៉ោម ផ្លែប៉ោមសម្បូរទៅដោយវីតាមីននិងសារធាតុប្រឆាំងអុកស៊ីតកម្មដូច្នេះវាគឺជាអាហារដ៏ល្អបំផុតដើម្បីដុតជាតិខ្លាញ់នៅក្នុងពោះរបស់អ្នក។ ដើម្បីទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ចូរញ៉ាំផ្លែប៉មយ៉ាងហោចណាស់៣ផ្លែក្នុងមួយថ្ងៃវានឹងអាចបង្កើនប្រសិទ្ធិភាពទ្វេដង ប្រសិនបើអ្នកញ៉ាំផ្លែប៉ោមនៅពេលដែរពោះអ្នកនៅទទេនោះ។

២.ផ្លែចេក ចេកគឺជាប្រភពដ៏ប្រសើរនៃប៉ូតាស្យូម កាល់ស្យូម ម៉ាញ៉េស្យូមនិងវីតាមីន។ហូបចេកមួយផ្លែក្នុងមួយថ្ងៃវាអាចជួយដល់អ្នកក្នុងការសម្រកទម្ងន់បានកាន់តែប្រសើរ។ អ្នកអាចហូបចេកជំនួសអាហារផ្សេងទៀតនៅពេលដែលឃ្លាន។ លើសពីនេះចេកក៏អាចយកមកធ្វើបង្អែមដើម្បីជំនួយដល់សុខភាពទៀតផង។

៣.អាហារសមុទ្រ ប្រសិនបើអ្នកមានសំណាងរស់នៅជិតសមុទ្រ អ្នកត្រូវតែទាញយកគុណប្រយោជន៍ពីវា។ អាហារសមុទ្រដែលមានគុណសម្បត្តិខ្ពស់ណាស់វាមានផ្ទុកជាតិខ្លាញ់ monounsaturated fats ដែលជួយអ្នកជៀសវាងការប្រមូលជាតិខ្លាញ់ច្រើន។ លើសពីនេះអាហារសមុទ្រជាប្រភពដែរសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា៣។

៤. ផ្លែប័រ មានមនុស្សជាច្រើនចូលចិត្តផ្លែឈើដែរកម្រព្រោះ ថាវាពិតជាមានរសជាតិឆ្ងាញ់ប៉ុន្តែវាក៏មានអាស៊ីតអូលិចផងដែរ ដែលវាជួយកាត់បន្ថយអារម្មណ៍នៃភាពស្រេកឃ្លានរបស់អ្នក។ លើសពីនេះទៅទៀតវាផ្ទុកនូវជាតិខ្លាញ់និង monounsaturated fats ជួយការពារការឡើងទម្ងន់។ បើអាចធ្វើបាន អ្នកគួរតែហូបវាអោយបានជាប្រចាំ។

៥.ប៉េងប៉ោះ ការដាក់បញ្ចូលប៉េងប៉ោះនៅក្នុងរបបអាហាររបស់អ្នកវាគឺជារឿងល្អសម្រាប់សុខភាព។ វាជួយបន្ថយបរិមាណជាតិខ្លាញ់នៅក្នុងឈាម(ខ្លាញ់និងកូលេស្តេរ៉ុល) ។ អ្នកអាចធ្វើទឹកប៉េងប៉ោះឬបន្ថែមវាទៅក្នុងអាហាររបស់អ្នក។ ប៉េងប៉ោះជួយជំរុញភាពឆ្អែតដូច្នេះចូរព្យាយាមញ៉ាំវារាល់ពេលដែលអ្នកឃ្លាន។

COMMENTS