
ជនជាតិអាស៊ីគឺជាមនុស្សដែលមានរាងតូចជាងគេនៅលើពិភពលោក។ វាប្រហែលមកពី"ហ្សែន" របស់ជនជាតិនេះហើយមែនទេ?។ ប៉ុន្តែនេះគ្រាន់តែជាផ្នែកមួយតែប៉ុណ្ណោះហើយប្រពៃណីនិងទំលាប់ក៏ជាផ្នែកមួយដ៏សំខាន់ដែរក្នុងការរក្សាអោយរាងស្អាត់។ ថ្ងៃនេះ Amapapa Me នឹងបង្ហាញនូវអាថ៌កំបាំងចំនួន៥ដែលជួយឱ្យជនជាតិអាស៊ីរស់នៅដោយមិនចាំបាច់តមអាហារឬត្រូវហាត់ប្រាណហត់នឿយអ្វីឡើយ។
១. របបអាហារ ក្រៅពីគុណភាពនិងបរិមាណនៃអាហារ, របបអាហាររបស់អ្នកវាក៏មានឥទ្ធិពលលើរាងកាយអ្នកផងដែរ។ ម្ហូបអាហារនៅភាគខាងលិចវាមិនមានសារធាតុធម្មជាតិនោះទេ ប៉ុន្តែក៏មានប្រយោជន៏ផងដែរចំពោះរាងកាយ។ ជនជាតិអាស៊ីមិនចូលចិត្ដញ៉ាំច្រើនឡើយ។ ពួកគេចូលចិត្តម្ហូបអាហារដូចអ្នកដទៃទៀតដែរ ប៉ុន្តែវា គ្រាន់តែជាមធ្យោបាយដើម្បីទ្រទ្រង់ជីវិតដល់ពួកគេប៉ុណ្ណោះ។

២. របៀបនៃការចំអិន ភោជនីយដ្ឋានមួយនៅអាស៊ីបានលើកឡើងថា ម្ហូបបែបអាស៊ីពិតជាមានអាហារបំពងច្រើនប៉ុន្ដែវាមិនមែនជាវិធីសាស្រ្តចម្អិនអាហារដ៏ពេញនិយមបំផុតនោះទេ - រូបមន្តជាច្រើនរួមមានចំហុយឬស្ងោរ។ រឿងសំខាន់គឺគ្រឿងផ្សំនៅក្នុងនោះមានកំរិត។

៣. អាហារសមុទ្រ ជនជាតិអាស៊ីចូលចិត្តត្រីនិងអាហារសមុទ្រដែលមានអាស៊ីតខ្លាញ់អូមេហ្គា៣polyunsaturated។ បន្ថែមលើប្រសិទ្ធភាពនៃអាហារទៅលើប្រព័ន្ធភាពស៊ាំប្រព័ន្ធសរសៃឈាមនិងប្រព័ន្ធបន្តពូជ អូមេហ្គា៣ក៏រួមចំណែកដល់ការសម្រកទម្ងន់ផងដែរ។ អ្នកស្រាវជ្រាវបានធ្វើការពិសោធន៍អស់រយៈពេល៣សប្តាហ៍ដែលបានបង្ហាញថា នៅពេលដែលអ្នក (កម្រិតជាតិកាឡូរីនិងធ្វើលំហាត់ប្រាណជាទៀងទាត់),អ្នកនឹងទទួលបានជាតិអូមេហ្គា៣ ហើយនឹងស្រកទំងន់ចំនួន៣,៣ផោនឬស្មើនឹង (១,៥គីឡូក្រាម) ច្រើនជាងអ្នកដែលហូបអាហារដែលមានសារធាតុ placebo ។

៤. អាហារមានពណ៍បៃតង ដូចដែលបានរៀបរាប់ខាងលើចឹង ម្ហូបអាហារអាស៊ីកម្រត្រូវបានគេប្រើសារធាតុធ្វើអោយធាត់ណាស់ ៗ ប៉ុន្តែពួកគេអនុវត្តន៏ហូបបន្លែជាពិសេសបន្លែបៃតង ពួកគេបរិភោគវាយ៉ាងច្រើនជាប្រចាំ។ ភាពខុសគ្នាដ៏សំខាន់មួយទៀតគឺរសជាតិឆ្ងាញ់ អាហារនៅស្ចិមប្រទេសជារឿយៗហាក់ដូចជាមិនសូវជាមានរសជាតិឆ្ញាញ់នោះទេខុសគ្នានឹងអាហារនៅអាស៊ី។

៥, លំហាត់ប្រាណនិងការសមាធិ ឱសថអាស៊ីបុរាណជាច្រើនមានប្រសិទ្ធភាព យ៉ាងខ្លាំងចំពោះការការពារជំងឺនិងអាចស្វែងរកបានដោយមិនចាំបាច់ពិបាក ខណៈដែលថ្នាំនៅលោកខាងលិចពិបាកក្នុងការរកណាស់ នោះហើយជាមូលហេតុដែលការសមាធិតៃជីនិងសកម្មភាពដទៃទៀតត្រូវបានអនុវត្តយ៉ាងទូលំទូលាយនៅអាស៊ីដើម្បីទប់ស្កាត់ការវិវត្តនៃជំងឺមួយចំនួនរួមទាំងការធាត់ផងដែរ។

COMMENTS