
ថ្ងៃនេះAmapapa me សូមនាំមកជូនលោកអ្នកនូវ សម្រង់គតិទាំង៥ឃ្លា ដែលជាគន្លឹះមួយ សម្រាប់ជួយដល់មនុស្សមួយចំនួនដែលមិនបានផ្ដល់តម្លៃខ្លួនឯងគ្រប់គ្រាន់ ហើយព្យាយាមដើរតាមគំនិតឬយោបល់របស់អ្នកដទៃ។ យើងខ្ញុំសង្ឃឹមថា សម្រង់គតិទាំង៥ឃ្លានេះនឹងជួយត្រួសត្រាយផ្លូវ និង បើកចិត្តរបស់អ្នកឲ្យនឹកឃើញថា ខ្លួនឯងជានរណា និង មានតម្លៃប៉ុណ្ណា។
១) ពេលវេលាខ្លីណាស់ ដូច្នេះកុំរស់នៅក្នុងជីវិតរបស់អ្នកដទៃឲ្យសោះ។ ដោយលោក Steve Jobs
២) ត្រូវធ្វើជាខ្លួនឯងពិតប្រាកដ ហើយនិយាយអ្វីដែលអ្នកយល់ឃើញថា ត្រឹមត្រូវ ព្រោះអ្នកដែលប្រកាន់រឿងនេះមិនសំខាន់ទេ ហើយអ្នកដែលគិតថា រឿងនេះសំខាន់ប្រាកដជាស្ដាប់។ ដោយលោក Bernard Baruch
៣) ត្រូវរកឲ្យឃើញថាខ្លួនឯងជានរណា ហើយត្រូវធ្វើវាជាមួយគោលបំណងច្បាស់លាស់ ។ ដោយលោកស្រី Dolly Parton
៤) ប្រសិនបើអ្នកមិនអាចស្រលាញ់ខ្លួនឯងផង តើអ្នកអាចស្រលាញ់អ្នកដទៃយ៉ាងដូចម្ដេចទៅ? ។ ដោយ លោក RuPaul
៥) ហេតុអ្វីបានជា យើងតែងតែបារម្ភពីអ្វីដែល មនុស្សជាច្រើនគិតអំពីយើង តើយើងពិតជាមានការជឿជាក់លើគំនិតអ្នកដទៃច្រើនជាងគំនិតខ្លួនឯងមែនទេ។
COMMENTS