
រឿងទាំងនេោះ គឺជាឧបសគ្គធំសម្រាប់ស្នេហា ហើយបើមានបញ្ហាបែបនេះមែនបញ្ជាក់បានយ៉ាងច្បាស់ថា យើង និងគាត់គ្មានអនាគតឡើយ។ ពិនិត្យមើល ៦ សញ្ញាខាងក្រោមនេះ បើចង់ដឹងថាយើង និងសង្សារអាចកសាងគ្រួសារជាមួយគ្នាបានអត់៖
១.ជឿអ្នកដទៃ
ពេលឮអ្នកដទៃមកប្រាប់អ្វីមិនល្អ ហើយភាគីទាំងសងខាងសុខចិត្តជឿគេ មិនជឿដៃគូខ្លួនឯង នោះបញ្ជាក់បានថាស្នេហាគ្មានស្ថិរភាពទេ
២.នៅមិនអាចបំភ្លេចអតីតកាល
បើយើងទាំងពីរនៅរំលឹកពីបញ្ហាអតីតកាលរៀងខ្លួនទេនោះ ទោះសាងគ្រួសារទៅក៏មិនអាចនៅយូរបានដែរ ព្រោះពេលមានបញ្ហានឹងមានភាគីម្ខាងណាលើករឿងនេះឡើង។
៣.ធ្លាប់ប្រតាយប្រតប់គ្នា
បើជាសង្សារនឹងគ្នា ពួកយើងធ្លាប់មានបញ្ហារហូតដល់ប្រើដៃប្រើជើងដោះស្រាយ នោះក្រោយរៀបការគ្រួសារជួបតែអំពើហិង្សាតែប៉ុណ្ណោះ។
៤.មិនមែនជាមនុស្សចង់ទៅគោលដៅតែមួយ
បើមិនចុះសម្រុងគ្នាគ្រប់រឿងបែបនេះ ហើយគោលដៅនៃការបង្កើតគ្រួសារមិនស្របគ្នា សបញ្ជាក់យ៉ាងច្បាស់ថា ការរស់នៅជាមួយគ្នានៅថ្ងៃខាងមុខគ្មានអនាគតឡើយ។
៥.ស្រលាញ់គ្នាដើម្បីបម្រើឲ្យផលប្រយោជន៍
ប្រសិនបើស្រលាញ់គ្នាដើម្បីកេងចំណេញផ្នែកហិរញ្ញវត្ថុពីភាគីម្ខាងៗ គួរបញ្ឈប់តែម្ដងទៅ ព្រោះផ្នត់គំនិតបែបនេះយើងនឹងគ្មានសេចក្ដីសុខក្នុងជីវិតឡើយ។
៦.ឪពុកម្ដាយទាំងសងខាងមិនយល់ព្រម
នេះជាឧបសគ្គធំសម្រាប់ស្នេហា ព្រោះបើពួកគាត់មិនយល់ព្រមហើយនោះ យើងក៏គ្មានសេចក្ដីសុខដែរ។

COMMENTS