
វាជារឿងធម្មតាមួយដែលអ្នកសម្ភាសន៍ការងារនឹងសួរបេក្ខជនដែលមានបទពិសោធន៍ការងារពីមុន អំពីប្រាក់ខែបច្ចុប្បន្នរបស់គេ និងប្រាក់ខែរំពឹងទុក្ខរបស់ខ្លួនសម្រាប់ការរងារថ្មី ប៉ុន្តែទោះបីជារឿងសួរនេះជារឿងធម្មតា បេក្ខជនមិនសូវចង់អោយសំណួរនេះត្រូវបានគេលើកឡើងមកសួរផ្ទាល់មាត់នោះទេ ព្រោះពួកគេអាចមានអារម្មណ៍ទើសទាល់។ ដោយសារតែអ្នកមិនអាចជៀសផុតនឹងសំណួរនេះ អ្នកត្រូវរកវិធីឆ្លើយតបដ៏ឆ្លាតវៃទៅកាន់គេវិញ។
ហេតុអ្វីបានជាគេចាំបាច់សួរពីរឿងប្រាក់បៀរវត្សបច្ចុប្បន្នរបស់អ្នកធ្វើអី? មានហេតុផលពីរយ៉ាងគឺដើម្បីពិនិត្យមើលភាពស្មោះត្រង់របស់អ្នកក្នុងការឆ្លើយសំណួរដែលអាចទាក់ទងនឹងផលប្រយោជន៍អនាគតរបស់អ្នក ពោលគឺប្រាក់បៀរវត្សរំពឹងទុកក្នុងក្រុមហ៊ុនថ្មី និងដើម្បីកំនត់ថាតើអ្នកគួរទទួលបានប៉ុន្មានសម្រាប់ប្រាក់បៀរវត្សបន្ទាប់ពីការសម្ភាសន៍នេះ។ ថ្ងៃនេះ Amapapa Me នឹងនិយាយអំពី របៀបឆ្លើយ នៅពេលដែលសួរអំពីម្នាក់ខែបច្ចុប្បន្នកំឡុងពេលសម្ភាសន៍ការងារដែលក្នុងនោះមានដូចជា
១. កំនត់ប្រាក់បៀរវត្សរបស់ខ្លួន
មានពេលជាច្រើនដែលអ្នកដាក់ការងារធ្វើមិនបានឆ្លើយពិតប្រាកដទាក់ទងនឹងប្រាក់បៀរវត្សនេះ ដោយសារតែគេរំពឹងទុកថាគេអាចនឹងទទួលបានប្រាក់បៀរវត្សថ្មីច្រើនជាងប្រសិនជាគេប្រាប់លើសពីធម្មតា។ ដូច្នេះមុនពេលទៅសម្ភាសន៍ អ្នកគួរតែសិក្សាទៅលើចំនុចសំខាន់ទាំងពីរខាងលើ ដើម្បីអោយអ្នកអាចឆ្លើយសំនួរនេះមានដោយមានទំនុកចិត្ត ហើយមើលទៅដូចជាមិនមែនបោកប្រាស់គេ៕

២. ដឹងពីតម្លៃរបស់ការងារអ្នកក្នុងទីផ្សារ
ជាទូទៅ ការងារនីមួយៗតែងមានការកំណត់កម្រិតអតិបរិមា និងអប្បបរិមានៃប្រាក់បៀរវត្សប្រហាក់ប្រហែលនឹងគ្នា ដែលគេតែងអោយឈ្មោះថាតម្លៃទីផ្សារការងារ ដូច្នេះឧទាហរណ៍ថាអ្នកធ្វើការផ្នែកគណនេយ្យករ អ្នកគួរសិក្សាថាតើប្រាក់ខែរបស់គណនេយ្យករនៅក្រុមហ៊ុនផ្សេងៗអាចមានពីប៉ុន្មានដល់ប៉ុន្មានខ្លះ។ ការដឹងពីតម្លៃទីផ្សារនឹងអាចជួយអោយអ្នកកំនត់បានថាតើប្រាក់បៀរវត្សដែលអ្នកនឹងនិយាយទៅប្រាប់គេសមរម្យ រឺអាចអោយគេជឿរឺអត់។

៣. ដឹងពីទីកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន រឺអាជីវកម្មរបស់ក្រុមហ៊ុនដែលអ្នកកំពុងធ្វើ
ប្រសិនជាអ្នកធ្វើការនៅក្រុមហ៊ុនដែលធំ រឺក្រុមហ៊ុនដែលមានអាជីវកម្មខ្នាតធំហើយមានកេរ្តិ៍ឈ្មោះល្បីគ្រាន់បើនោះ ប្រាក់បៀរវត្សរបស់អ្នកអាចកំនត់បានខ្ពស់។ ប៉ុន្តែប្រសិនជាក្រុមហ៊ុនដែលអ្នកបម្រើការអោយនោះមិនសូវជាមានឈ្មោះបោះសម្លេងអ្វីប៉ុន្មានទេ អ្នកអាចប្រាប់បៀរវត្សពិតប្រាកដ រឺតម្លើងចំនួនបន្តិចអោយស័ក្តិសមនឹងក្រុមហ៊ុនដែរ។

COMMENTS