
មិត្តនារីជាច្រើនកំពុងតែប្រព្រឹត្តរាល់ថ្ងៃនេះ តែមិនបានដឹងខ្លួនឡើយ ហើយចេះតែមានចម្ងល់ថា ហេតុអ្វីបានជាយើងមើលទៅចាស់ជាងអាយុចឹង? ចម្ងល់ Amapapa Me នឹងបង្ហាញជូនដូចខាងក្រោមនេះ៖
១.ស្បែកជើង
នេះជាបញ្ហាធំសម្រាប់នារីៗដែរ។ ស្បែកជើងអាចធ្វើឲ្យបាក់សម្រស់បាន ប្រសិនបើយើងជ្រើសរើសស្បែកជើងណាដែរធំជាងគេ និងស្បែកជើងខុសពណ៌ខ្លាំងជាមួយខោអាវ៕

២.វ៉ែនតា
នារីជាច្រើនចាស់ជាងអាយុដោយសារវ៉ែនតានេះឯង ព្រោះមិនចេះជ្រើសរើសឲ្យស៊ីគ្នាជាមួយទម្រង់មុខ។ ណាមួយនារីដែលពាក់វ៉ែនតា គឺតែងបានបិទបាំងសម្រស់មុខខ្លះៗ ហើយទោះជាតុបតែងបន្ថែមក៏មើលទៅមិនសូវឃើញដែរ។

៣.ស្លៀកពាក់ពណ៌ខ្មៅច្រើនពេក
តាមការពិតពណ៌ខ្មៅជាពណ៌ដែលឡូយដាច់គេ តែបើមួយតួខ្លួនពោរពេញដោយខ្មៅ នោះធ្វើឲ្យយើងមើលទៅមានវ័យចំណាស់ទៅវិញទេ។ គួរតែស្លៀកពាក់លាយជាមួយពណ៌ដទៃខ្លះ ទើបជួយដល់សម្រស់យើងបាន តែមួយតួខ្លួនមិនឲ្យលើសពី ៣ ពណ៌ឡើយ។

៤.ស្លៀកសំលៀកបំពាក់ណាដែលទំហំតូចជាងខ្លួន
ស្រីៗមួយចំនួនព្រោះតែស្រលាញ់ពេក ទើបសុខចិត្តស្លៀកពាក់ខោអាវណាដែលតូចជាងខ្លួន ដែលជាហេតុធ្វើឲ្យរាងរៅ និងមុខមាត់មិនសមាមាត្រគ្នា។ គួរស្លៀកសំលៀកបំពាក់ណាដែលល្មមនឹងខ្លួន ហើយក៏មិនគួរធំជាងខ្លួនដែរ។

៥.ស្លៀកសំពត់វែងពេក
សំពត់វែងជាងជើង និងពេលដើរទៅអូសដី ធ្វើឲ្យដំណើរមិនល្អ ហើយនោះក៏ជាមូលហេតុដែលធ្វើឲ្យយើងមើលទៅទ្រុឌទ្រោម និងមិនស្រស់ស្អាត។

COMMENTS