
ជាការពិតណាស់ លុយពិតជាសំខាន់ក្នុងជីវិតយើង។ មនុស្សស្ទើរតែរាល់គ្នាទៅហើយដែលប្រឹងធ្វើការដើម្បីតែលុយ ឬ ក្លាយជាទាសករនៃលុយ។ ទោះបីជាស្អប់ការងារយ៉ាងណាក្តី ដោយសារតែលុយនិងប្រាក់ខែខ្ពស់ មនុស្សទ្រាំធ្វើនឹងការងារនោះ។ តើការងារប្រាក់ខែពិតជាស័ក្ដិសមសម្រាប់ការលះបង់មែនទេ? មនុស្សជាច្រើនធ្វើការសម្រេចចិត្តខុស។ លុយសំខាន់ ប៉ុន្តែមិនមែនសំខាន់បំផុតនោះទេ។ ខាងក្រោមនេះជាមូលហេតុ៖
១.ដំណើរជីវិត
មនុស្សជាច្រើនលាឈប់ពីការងារដែលពួកគាត់ស្រឡាញ់ ដោយសារតែលុយ។ ប៉ុន្តែ ការងារថ្មីនោះមិននាំយកមកនូវភាពរីករាយផង។ អ្នកគួរតែធ្វើអ្វីដែលខ្លួនឯងចូលចិត្ត បើមិនអីចឹងទេ ដំណើរជីវិតរបស់អ្នកក៏គ្មានន័យដែរ៕
២. គួរទៅរកចំណង់ចំណូលចិត្ត
មនុស្សជោគជ័យជាច្រើនសុទ្ធតែធ្វើការបើទោះជាពួកគាត់មិនទទួលបានប្រាក់កម្រៃ ដោយសារតែពួកគេធ្វើនូវអ្វីដែលពួកគេចូលចិត្ត។ ពេលពួកគេធ្វើអ្វីដែលខ្លួនចូលចិត្តយូរៗទៅ ពួកគាត់នឹងពូកែ។ ហើយពេលនោះ លុយនឹងមកតាមក្រោយ។
៣.គិតឲ្យបានវែង
ប្រសិនជាអ្នករកការងារដែលខ្លួនស្រឡាញ់ហើយ អ្នកពុំគួររកការងារថ្មីដោយសារតែអ្នកចង់បានប្រាក់ចំណូលច្រើនជាងមុននោះទេ ពីព្រោះថាអ្នកអាចនឹងមិនពេញចិត្តចំពោះ ការងារនោះ។ អ្នកគួរតែធ្វើអ្វីដែលអ្នកចូលចិត្ត ព្រោះអ្នកត្រូវរស់នៅនឹងអាជីពនោះរយៈពេលយូរ។

COMMENTS