
មានការសរសេរជាច្រើនដែលបានរបៀបរាប់អំពីទំនាក់ទំនងស្នេហា វាអាចជាការពិត តែពេលខ្លះវាក៏មិនអាចជាការពិតផងដែរ។ ថ្ងៃនេះផងដែរ AMAPAPA ME នឹងបង្ហាញអ្នកអំពីចំនុចទាំង៣ ដែលគូស្នេហ៍ទាំងអស់ត្រូវយល់ដឹង។
១.ត្រូវតែមានការស្រលាញ់ពិតនៅពេលអ្នកចាប់ផ្ដើមវាដំបូង រាល់ទំនាក់ទំនងស្នេហាទាំងអស់សុទ្ធតែចាប់់ផ្ដើមឡើងដោយការស្រឡាញ់នឹងការយកចិត្តទុកដាក់គ្នាទៅវិញទៅមក។ ដូច្នេះអ្នកគួរតែយកចិត្តទុកដាក់ទៅលើវា មិនថាចំនង់ចំនូលចិត្តឬក៏ការយល់ពីគ្នាឡើយវាសុទ្ធតែជាការសំខាន់ទាំងអស់ ប៉ុន្តែលើសពីនេះទៅទៀតនោះការចេះលួងលោមវាក៏ជារឿងសំខាន់ដែរ។ ដើម្បីអោយចំនងស្នេហាមានភាពរឹងមាំបាននោះ អ្នកគួរតែរួមសុខនិងរួមទុកជាមួយគ្នាហើយនឹងទុក្ខគ្នាទៅវិញទៅមក។

២.ដៃគូដែលមានសុភមង្គលនោះត្រូវតែមានចំនង់ចំនូលចិត្តដូចគ្នា មនុស្សម្នាក់ៗតែងតែមានចំណាប់អារម្មណ៍និងចំណង់ចំណូលចិត្តផ្ទាល់ខ្លួនខុសៗគ្នា។ ប្រសិនអ្នកស្រឡាញ់មួយហើយដៃគូររបស់អ្នកមិនពេញចិត្តនោះអ្នកគួរតែសម្រុសសម្រួលគ្នា ព្រោះថាអ្នកនឹងត្រូវដើរលើផ្លូវនេះជាមួយគ្នាមិនមែនមួយថ្ងៃឬមួយសប្ដាហ៍នោះទេ តែរាងរហូតបើអ្នកនៅតែចង់ឈ្នះចង់ចាញ់នោះអ្នក ហើយនឹងដៃគូររបស់អ្នកប្រាកដជាគ្នានសុភមង្គលនោះឡើយ។

៣.គូស្នេហ៍ដែលមានសុភមង្គលគឺមិនឈ្លោះប្រកែកគ្នាទេ មនុស្សដែរមិនធ្លាប់ឈ្លោះជាមួយយើងទាល់តែសោះ នោះមានន័យថាគេពិតជាមិនបានខ្វាយខ្វល់ជាមួយយើងទេ។ គូរស្នេហ៍ដែលមិនមានបញ្ហានោះ ជាទូទៅពួកគេតែងតែចែកផ្លូវគ្នានូវថ្ងៃណាមួយជាមិនខាន។ ពិតណាស់រាល់គូរស្នេហ៍ទាំងអស់សុទ្ធតែមានបញ្ហាគ្រាន់តែមានខ្លះតូច ខ្លះទៀតធំប៉ុណ្ណោះ។ ដូច្នេះហើយអ្នកគួររៀនយល់អំពីដៃគូររបស់អ្នកអោយកាន់តែប្រសើរឡើង ទើបអ្នកអាចមានសុភមង្គលជាមួយនឹងដៃគូរបស់អ្នក។

COMMENTS