
គ្មាននរណាម្នាក់ដែលហ៊ានជិះកង់ ឬក៍ធ្វើដំនើរនៅលើស្ពានទាំងនេះសូម្បីតែម្ដង យ៉ាងហោចណាស់ក៏ពួកគេស្គាល់ឃ្លាមួយដែលមានន័យថា "ព្រលឹងចុងសក់" ក៏ជាឃ្លាដែលពួកគេនិយាយនៅពេលពួកគេបានធ្វើដំនើរលើស្ពាននោះ។
ទោះជាយ៉ាងណាក៏ដោយវាហាក់ដូចជាមិនទំនងសោះក្នុងការដើរកំសាន្តនៅទីនោះវាអាចប្រៀបបានទៅនឹងផ្លូវហាយវ៉េមួយដែលត្រូវបានសាងសង់ឡើងដែលមានកម្ពស់ខ្ពស់ពោលគឺរាប់ពាន់គីឡូម៉ែត្រពីលើជ្រលងភ្នំនឹងខ្លះទៀតសាងសង់នៅចង្កេះភ្នំក៏មាន។
ថ្ងៃនេះ AMAPAPA ME សូមបង្ហាញ់អ្នកអំពីផ្លូវទាំង៤ដែលគ្រោះថ្នាក់បំផុតនៅក្នុងពិភពលោក។
១.ផ្លូវ YUNGAS,នៅប្រទេស Bolivia YUNGASជាផ្លូវដែរតភ្ជាប់ពីទីក្រុងBoliviaទៅកាន់ទីក្រុងPazនិងទីក្រុងCoroico។វាមានកម្ពស់៣៣០០ដល់៣៣៦០ម៉ាយ(ហើយ២ម៉ាយស្មើ១.១៨១ហ្វីត)នេះបើធៀបទៅនឹងនាវូរទឹកសមុទ្រ។ទោះបីជាផ្លូវនេះមានភាពចង្អៀតយ៉ាងណាក៏ដោយតែឡានដឹកទំនិញនៅតែអាចឆ្លងកាត់ទៅវិញទៅមកបានដដែរ។ ទោះជាយ៉ាងណាក៏មនុស្សគ្រប់គ្នានៅតែធ្វើដំនើរលើផ្លូវនេះជានិច្ច។

២.ផ្លូវនៅលើភ្នំ TIANMEN នៅប្រទេសចិន ផ្លូវមួយនេះមានប្រវែង១១គីឡូម៉ែត្រ (៦,៨ម៉ាយ)។ នៅផ្នែកខ្លះចម្ងាយរវាងខ្សែកោងនៃផ្លូវគឺតិចជាង ២០០ ម៉ែត្រឬស្មើនឹង(៦៥៦ហ្វីត)ដូច្នេះនៅពេលដែរអ្នកបើកបរ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់។ នៅលើកំពូលភ្នំធៀនមីងជាកន្លែងដែលប្រជាជនចិនគោរពបូជាផងដែរ។

៣.ស្ពានផ្លូវរថភ្លើង PAMBAN នៅប្រទេសឥណ្ឌា ស្ពាន PAMBAN បានតភ្ជាប់ផ្នែកមួយនៃដីគោកនៅប្រទេសឥណ្ឌាជាមួយនឹងកោះដែលមានឈ្មោះដូចគ្នា។នៅឆ្នាំ ១៩៦៤ស្ពាននេះត្រូវបានបំផ្លិចបំផ្លាញដោយខ្យល់បក់នៃសមុទ្រPalk។នៅពេលដែរខ្យល់បក់៥៥គីឡូម៉ែត្រក្នុងមួយម៉ោង នោះរថភ្លើងនឹងទទួលបាននូវសញ្ញាប្រកាស់អាសន្ន។

៤.ផ្លូវ EYRE នៅប្រទេសអូស្ត្រាលី មើលផ្លូវនេះហើយអ្នកស្ទើរតែមិនអាចស្រមៃថាវាអាចធ្វើអោយអ្នកគ្រោះថ្នាក់នោះទេ។តែទោះបីជាយ៉ាងណាក៏ដោយចំនួនគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវហាយវេនេះក៏នៅតែមានជាលំដាប់។ផ្លូវនេះមានប្រវែង១៦០០គីឡូម៉ែត្រ (៩៩៤ ម៉ាយល៍)។ជាពិសេសអ្នកនឹងរីករាយជាមួយនឹងទេសភាពដ៏ស្រស់ស្អាតនៅទីនោះ។

COMMENTS