
នេះហើយជាមូលហេតុដែលអ្នកគួរតែទុកពុកមាត់របស់អ្នក វាអាចជួយការពារមហារីកស្បែកនៅលើរន្ធតូចៗនៃផ្ទៃមុខរបស់អ្នក ...ប្រសិនបើនៅចន្លោះនៃផ្ទៃមុខរបស់អ្នកមិនមានរោមនៅលើពុកចង្កាទេនោះវាអាចនឹងមានគ្រោះថ្នាក់ដល់សុខភាពផ្ទៃមុខរបស់អ្នក។
លោកសាស្ត្រាចារ្យ PARISI បាននិយាយថា "ខណៈពេលដែលអ្នកមានរោមនៅលើពុកចង្ការ អ្នកនឹងមានសុវត្ថិភាពនៅពេលដែលអ្នកដើរក្រោមពន្លើព្រះអាទិត្យព្រោះថាពុកចង្ការបស់អ្នកក៏អាចទប់ស្កាត់កាំរស្មីយូវីដែលចាំងមកប៉ះផ្ទៃមុខរបស់អ្នក។ ដើម្បីអោយកាន់តែមានសុវត្តិភាពទៀតនោះមុននឹងអ្នកចេញទៅក្រៅ ឬក៏ដើរក្រោមពន្លើព្រះអាទិត្យអ្នកគួរតែលាបឡេការពារកម្ដៅថ្ងៃនៅលើពុកចង្ការបស់អ្នកដើម្បីអោយសាច់នៃឡេទាំងនោះជ្រាបចូលទៅកាន់រន្ធតូចៗនៃស្បែកពុកចង្ការបស់អ្នក វិធីនេះកាន់តែធ្វើអោយអ្នកមានសុវត្តិភាពថែមមួយកំរិតទៀត។

ជាមួយនឹងការការពារមុខរបស់អ្នកពីជំងឺមហារីកស្បែកនោះការមានពុកចង្កាអាចជួយកាត់បន្ថយដំណើរកនៃភាពចាស់របស់លោកអ្នកថែមមួយកំរិតទៀត។ នៅពេលផ្ទៃមុខប៉ះនឹងពន្លើព្រះអាទិត្យវាគឺជាកត្តាចម្បងមួយដែលធ្វើឱ្យមានស្នាមជ្រួវជ្រួញនៅលើផ្ទៃមុខនិងធ្វើអោយមុខរបស់អ្នក មើលទៅកាន់តែចាស់ជាងមុន។

ប្រសិនបើមុខរបស់អ្នកគ្របដណ្តប់ដោយការការពារពីរោមពុកចង្ការនៅពេលដែរអ្នកដើរក្រោមរពន្លើព្រះអាទិត្យ នោះផ្ទៃមុខអ្នកនឹងមើលទៅក្មេងជាងវ័យទៅទៀត។ នៅពេលដែរអ្នកកោពុកមាត់ឬពុកចង្ការបស់អ្នក ពេលអ្នកឈានចូលដល់អាយុ៦០ឆ្នាំនោះ ប្រាកដណាស់អ្នកនឹងមើលទៅក្មេងជាងវ័យមិនខាន។
បណ្ឌិត Adam Freidmann បានប្រាប់ថា"ការប៉ះពាល់ទៅនឹងពន្លឺព្រះអាទិត្យគឺជាមូលហេតុចម្បងនៃភាពចាស់ជរានិងធ្វើអោយអ្នកខូចស្បែក។ ដូច្នេះវាមានន័យថាប្រសិនបើមុខរបស់អ្នកត្រូវបានគ្របដណ្ដប់ដោយពុកចង្ការនោះវាអាចការពារស្បែករបស់អ្នកពីរោគចាស់មុខអាយុ។ ទោះបីជាពុកមាត់អាចការពារមុខរបស់បានមែនតែការការពារនេះនៅមានកំរិតសម្រាប់ស្បែករបស់អ្នក អ្នកគួរតែសម្អាតវាអោយបានជាប្រចាំផងដែរ។

COMMENTS