
ថ្វីបើអ្នកខ្លះគិតថាមាតាដើរតួនាទីសំខាន់បំផុតក្នុងជីវិតរបស់កុមារ និងការចិញ្ចឹមបីបាច់ក៏ដោយ តែមានរឿងជាច្រើនដែលឪពុកគួរតែធ្វើដើម្បីកូន ជាពិសេសនៅពេលដែលកូនៗរបស់អ្នកធំពេញវ័យ។
សាក គិតទៅមើលប្រសិនបើគេ ស្ថិតនៅក្រោមការបង្រៀនរបស់គ្រូម្នាក់ ហើយបន្ទាប់មកគេរៀនសាលាជាមួយមនុស្ស៩០%ដែរសុទ្ធតែជាមនុស្សស្រីនោះនឹងមានអ្វីកើតឡើង ប្រសិនបើកូនប្រុសរបស់អ្នកស្ថិតនៅក្នុងក្រុមស្ត្រីដ៏ច្រើនបែបនេះ គាត់ប្រាកដជាខ្វះការអប់រំក្នុងការធ្វើជាបុរសល្អជាមិនខាន។
ថ្ងៃនេះ AMAPAPA ME សូមណែនាំនូវចំនុចទាំង៣ដែលឪពុកម្នាក់ៗគួរតែផ្តល់ជាបទពិសោធ៍ដល់កូនប្រុសរបស់គាត់។
១. គួរពន្យល់ពីសារៈសំខាន់នៃការឈ្នះនិងការចាញ់ ក្រៅពីមិត្តភក្តិរបស់អ្នកតើមានអ្នកណាខ្លះទៀតដែរអាចបង្ហាញ់អ្នកពីការប្រកួតប្រជែងនោះ?ពិតណាស់គ្នានអ្នកណាក្រៅពីប៉ារបស់អ្នកទេ។ នេះគឺជាការបណ្តុះបណ្តាលដ៏ល្អសម្រាប់បុរសៗទាំងឡាយ។ តាមរយៈការប្រកួតប្រជែងនេះបុរសនឹងមានអារម្មណ៍ថាប្រសើរជាងមុនហើយពួកគេក៏ដឹងថា តើត្រូវខិតខំប្រឹងប្រែងត្រូវធ្វើយ៉ាងណាដើម្បីសម្រេចបានវា។ ហើយសម្រាប់ឪពុកវាក៏ជាឱកាសដ៏ល្អមួយដើម្បីពន្យល់កូនប្រុសរបស់គាត់ថា ការបរាជ័យទាំងអស់គឺរឿងមួយដែរបុរសគ្រប់រូបចៀសមិនផុតឡើយ។ប្រសិនបើអ្នកដួលអ្នកត្រូវតែងើបឡើងហើយបន្តទៅមុខទៀតព្រោះថាគ្មានអ្វីគួរឱ្យអាម៉ាស់ក្នុងការបរាជ័យនោះទេ។

២.បង្រៀនគាត់នូវឥរិយាបថដ៏ល្អដើម្បីអោយស្ត្រីគ្រប់រូបចូលចិត្ត ម្តាយក៏អាចប្រាប់កូនប្រុសរបស់គាត់អំពីឥរិយាបថដែលស្ត្រីចូលចិត្តផងដែរ ប៉ុន្តែមានតែឪពុកទេដែលអាចបង្ហាញអត្តចរិកទាំងអស់នេះតាមរយៈគំរូរបស់គាត់ផ្ទាល់។ វានឹងល្អប្រសើរប្រសិនបើកូនប្រុសរបស់គាត់រៀនពីគាត់នូវរឿងសំខាន់ៗអំពីស្ត្រី។ មិនមែនមកពីមិត្តភក្តិហើយក៏មិនមែនមកពីបណ្តាញអ៊ិនធឺណិតឡើយប៉ុន្តែគីមកពីឪពុកតែម្នាក់គត់ព្រោះថាឪពុកជាគំរូដល់កូនប្រុសគ្រប់រូប។ នៅពេលដែលអ្នកដើរផ្សានោះ ចូរយកកូនប្រុសរបស់អ្នកជាមួយ ហើយអោយគេនិយាយទៅកាន់អ្នកគិតលុយដើម្បីកុំឱ្យស្ទាក់ស្ទើរក្នុងការប្រាស្រ័យទាក់ទងជាមួយស្ត្រីដែលមិនស្គាល់។នោះហើយជាវិធីដ៏ល្អមួយ។
៣.បង្រៀនគាត់ពីរបៀបដើម្បីតបតទៅកាន់មនុស្សស្រី ឪពុកគឺជាមនុស្សតែម្នាក់គត់ដែលអាចបង្រៀនកូនប្រុសរបស់គាត់អោយមានភាពរឹងមាំនិងរឹងមាំដើម្បីក្រោកឈរឡើងដោយខ្លួនឯង។ គាត់អាចបង្រៀនកូនប្រុសឱ្យដឹងថាពេលណាវាគួរឱ្យសោកស្តាយដើម្បី ឱ្យគាត់យកចិត្តទុកដាក់ធ្វើនូវរឿងសំខាន់នោះ។គាត់គួរតែពន្យល់ដល់កូនប្រុសរបស់គាត់ ហើយបង្ហាញអោយមនុស្សប្រុសទាំងឡាយដឹងថា សេចក្ដីគោរពដល់មនុស្សស្រីមិនមែនមានន័យថាយើងទន់ជ្រាយនោះទេ។

COMMENTS