
ក្រោយពីចំណាយពេលស្វែងរក និងស្រាវជ្រាវតាមបណ្តាញសង្គមនានា និងតាមអ៊ីនធីនេត យើងបានស្វែងរកឃើញនៅព័ត៌មានដែលទាក់ទងទៅនឹងលិខិតឆ្លងដែន ហើយជាអ្វីដែលយើងមិនដែលបានសំគាល់ និងដឹងពីមុនមកនោះទេ។ តាមពិតនៅលើពិភពលោក សៀវភៅលិខិតឆ្លងដែន មានតែ ៤ ពណ៌ប៉ុន្នោះ ហើយចំពោះហេតុផលនៃការប្រើប្រាស់ គឺបានបង្ហាញនៅខាងក្រោមនេះ:
១-លិខិតឆ្លងដែនពណ៌ក្រហម

លិខិតឆ្លងដែនពណ៌ក្រហមគឺជាពណ៌ទូទៅដែលគេបានប្រើប្រាស់នៅតាមប្រទេសទាំងឡាយណាដែល:
- មានប្រវិត្តិសាស្រ្តដើមកំនើតច្រើន
- ប្រទេសដែលមានប្រព័ន្ធគ្រប់គ្រងប្រទេសបែបគុម្មនីស
- ប្រទេសជាសមាជិកសហភាពអឺរ៉ុបលើកលែងតែប្រទេស ក្រូអាត
- (ប្រទេសប្រើប្រាស់លិខិតឆ្លងដែនពណ៌ក្រហមមានដូចជា: ស្លូវេនី, ប្រទេសចិន, ស៊ែប៊ី, ប្រទេសរុស្ស៊ី, Latvia, រូម៉ានី, ប៉ូឡូញ, ហ្សកហ្ស៊ី, បូលីវី, ប្រទេសកូឡុំប៊ី, អេក្វាឌ័រនិងប៉េរូ ។ល។)
២-លិខិតឆ្លងដែនពណ៌ខៀវ

លិខិតឆ្លងដែនពណ៌ខៀវគឺជាពណ៌ទូទៅទីពីបន្ទាប់ពណ៌ក្រហម។ លិខិតឆ្លងដែនមានគំរបខៀវគឺមានន័យថា:
- សំដៅលើប្រទេសដែលទើបតែរកឃើញ និងករកើតឡើងនៅលើពិភពលោក មាននិមិត្តសញ្ញា "ពិភពលោកថ្មី"
- បណ្តាប្រទេសទាំង ១៥ ក្នុងតំបន់កោះ ការាបៀន
- បណ្តាលប្រទេសភាគខាងត្បូងនៃសហរដ្ឋអាមេរិក រួមមាន (ប្រទេសប្រេស៊ីល, អាហ្សង់ទីន និងប៉ារ៉ាហ្គាយ)
៣-លិខិតឆ្លងដែនពណ៌បៃតង

លិខិតឆ្លងដែនពណ៌បៃតងត្រូវបានប្រើប្រាស់:
- ភាគច្រើនត្រូវបានសំណាងអោយប្រទេសមូស្លីម (មូរូកូ, អារ៉ាប៊ីសាអូឌីត និងប្រទេសប៉ាគីស្ថាន)
- វាគឺជាពណ៌ដែលអ្នកដឹកនាំដ៏អស្ចារ្យរបស់មូស្លីមចូលចិត្ត ហើយវាក៏តំណាងអោយធម្មជាតិ និងជីវិតផងដែរ
- លិខិតឆ្លងដែនពណ៌បៃតង ប្រើប្រាស់នៅតាមប្រទេសអាហ្វ្រិកខាងលិច (ប៊ុលគីណា ហ្វាស់ស៊ូ, នីហ្សេរីយ៉ា, នីហ្សេ, កូតឌីវ័រ និងប្រទេសសេណេហ្គាល់)
៤-លិខិតឆ្លងដែនពណ៌ខ្មៅ

លិខិតឆ្លងដែនពណ៌ខ្មៅ គឺជាលិខិតឆ្លងដែនដ៏កំរមួយដែលគេយកទៅប្រើប្រាស់:
- នៅតាមប្រទេសអាហ្រ្វិកមួយចំនួន (Botswana, ហ្សំបៀ, ប៊ូរុនឌី, ហ្គាបុងអង់ហ្គោឡា, ឆាដ, កុងហ្គោ, ម៉ាឡាវី និងប្រទេសដ៏ទៃទតៀត។)
- ចំនែកប្រទេស New Zealand ប្រើលិខិតឆ្លងដែនខ្មៅ ដោយសារតែពណ៌ខ្មៅគឺជាពណ៌តំណាងរបស់ជាតិខ្លួន។
ហើយខាងក្រោមនេះគឺជាផែនទីបែងចែកទៅតាមពណ៌របស់លិខិតឆ្លងដែន ថាតើវាត្រូវបានប្រើប្រាស់នៅតាមប្រទេស ឬទ្វិបណាខ្លះ:

COMMENTS