ការបញ្ជាទិញទំនិញតាម online កំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំង ដោយសារតែគេសង្កេតឃើញថា ក្រៅពីគេហទំព័រធំលក់ទំនិញ online ធំៗដូចជា Amazon, Ebay, Aliexpress.... នៅមានគេហទំព័រទលក់ទំនិញ ជាច្រើនទៀតកំពុងកើនឡើងគួរឲ្យកត់សំគាល់។ ទោះបីជាការបញ្ជាទំនិញ Online មានភាពងាយស្រួល ប៉ុន្តែក៏នៅតែមានបញ្ហាមួយចំនួនបានកើតឡើង ដូចជាបាត់ទំនិញ ទំនិញមិនដូចក្នុងរូបដើមជាដើម។

ជាក់ស្ថែងថ្មីៗនេះបុរសជាជនជាតិ វៀតណាម ម្នាក់ មានឈ្មោះថា Max Hoang Trinh សព្វថ្ងៃកំពុងរស់នៅក្នុងសហរដ្ឋអាមេរិក បានធ្វើការបញ្ជាទិញ ស្បែកជើង តាម online ម៉ា Adidas Yeezy Boost 350 ដែលមានតម្លៃ ៧៥០ដុល្លា។ បុរសនោះបានប្រាប់ឲ្យដឹងថា គាត់ពិតជាហួសចិត្តណាស់ ព្រោះនៅដែលទំនិញមកដល់ គាត់បើកមើលស្រាប់តែស្បែកជើងនោះមានរូបរាងខុសគ្នាឆ្ងាយណាស់នឹងរូបដាក់លក់ក្នុង Online។ ដូច្នេះហើយដើម្បីជៀសវាងរាល់ការបោកប្រាស់បែបនេះសូមបងប្អូនអ្នកចូលចិត្តបញ្ជាទិញទំនិញតាម online ត្រូវជ្រើសរើសយក គេហទំព័រលក់ទំនិញណាល្អ និងអាចទុកចិត្តបាន។



COMMENTS