ក្រោយពីម៉ាស៊ីនបោកខោរអាវបង្កើតឲ្យប្រើប្រាស់មក វាអាចជួយកាត់បន្ថយការងារមនុស្សបានមួយចំនួនធំ ប៉ុន្តែប៉ុណ្នឹងនៅមិនទាន់គ្រប់គ្រាន់ទេ ដោយសារតែពេលបោក និងដាក់ហាលឲ្យស្ងួតហើយ យើងនៅចំណាយពេលវេលាយូរក្នុងការបត់ទុកដាក់ខោអាវទៀត ហើយនេះបានក្លាយទៅជាបញ្ហាខាតពេលវេលាច្រើនសំរាប់មេផ្ទះ និងពិសេសចំពោះអ្នករកស៊ីឈ្នួលបោកខោអាវតែម្តង។



ប៉ុន្តែនៅក្នុងឆ្នាំថ្មី ២០១៧ បញ្ហានេះប្រហែលជាលែងមានទៀតហើយ ដោយសារតែក្រុមហ៊ុន FoldiMate បានផលិតនៅដៃគូរដ៏ល្អមួយសម្រាប់ធ្វើការជាមួយនឹងម៉ាស៊ីនបោកខោអាវ។ វាជាម៉ាស៊ីនដែលអាចធ្វើការបានដូចជា ធ្វើអោយខោអាវរបស់យើងបាត់ជ្រួយ, មានប្រព័ន្ធបាញ់ទឹកក្រអូបឬទឹកអប់អូតូម៉ាទិច, និងអាចបត់ខោអាវបានគ្រប់ប្រភេទជាច្រើនក្នុងរយះពេលដ៏ខ្លី។ នៅចាំអីទៀត តោះទៅមើលរបៀបប្រើប្រាស់ម៉ាស៊ីននេះទាំងអស់គ្នា ហើយកុំភ្លេចចែកចាយឲ្យខ្មែរយើងបានដឹងផង ដើម្បីត្រៀមលុយទិញទាំងអស់គ្នា។
COMMENTS