
ពិតណាស់ថា យើងអាចនឹងគិតថាយន្តហោះគឺជាគ្រឿងយន្តធម្មតាមួយនាពេលបច្ចុប្បន្ន ព្រោះថាគ្រាន់តែទិញសំបុត្រ ហើយឡើងជិះធ្វើដំនើរពីតំបន់មួយទៅតំបន់ ឬពីប្រទេសមួយទៅប្រទេសមួយដោយងាយស្រួល និងទាន់ចិត្តទៀតផង។ ប៉ុន្តែធាតុពិតដើមកំនើតរបស់យន្តហោះគឺមិនងាយស្រួលទេ ហើយថែមទាំង ត្រូវលះបង់ជីវិតមនុស្សជាច្រើនផងដែរ។


យ៉ាងណាមិញ បើគ្មានបងប្អូនត្រកូល Wright ជនជាតិ អាមេរិក គឺលោក Orville (19 សីហា 1871 - ថ្ងៃទី 30 ខែមករាឆ្នាំ 1948) និងលោក Wilbur (16 ខែមេសាឆ្នាំ 1867 - 30 ឧសភា 1912), យើងក៏គ្មានមានយន្តហោះជិះដូចសព្វ្ថថ្ងៃដែរ។ លោកទាំងពីគឺជាអ្នកផ្តើមបង្កើតយន្តហោះ ហើយទទួលបានយោគជ័យដំបូងគេនៅលើពិភពលោក ហើយបន្ទាប់មកក៏មានអ្នកធ្វើអភិវឌ្ឃន៍បន្តរហូតបានយន្តហោះទំនើបមកដល់សព្វថ្ងៃ។
ដើម្បីអោយដឹងអំពីការផលិតយន្តហោះដំបូងគេតើវាមានភាពលំបាកយ៉ាងណា សូមទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា:
COMMENTS