បើនិយាយពីប្រទេសជប៉ុន មនុស្សទូទៅគិតថាគឺជាទីកន្លែងមួយដ៏អស្ចារ្យនៅលើផែនដី ជាកន្លែងដែលមានប្រពៃណីទំនៀមទំលាប់ចាស់គួរអោយចាប់អារម្មណ៍ មានសម្បត្តិធម្មជាតិដ៏ល្អស្រស់ត្រកាល មិនត្រឹមតែប៉ុន្នោះ ប្រទេសជប៊ុនគឺជាប្រទេសដែលទទួលឈ្មោះបោះសម្លេងខ្លាំងខាងផ្នែកវិទ្យាសាស្រ្តទៀតផង។
ហើយថ្ងៃនេះ Amapapa.Me សូមនាំអារម្មណ៌លោកអ្នកមកមើលទៅភក្តុតាងទាំង ១៦ ដែលធ្វើអោយប្រទេសជប៉ុន ជាប្រទេសពោរពេញទៅដោយភាពភ្ញាក់ផ្អើល:
១- ទីក្រុង Tokyo គឺជាកន្លែងរស់នៅដែលមានសុវត្តិភាពបំផុត

ការស្រាវជ្រាវរបស់ក្រុមអ្នកសេដ្ឋកិច្ច បានចេញផ្សាយនៅចំណាត់ថ្នាក់នៃទីក្រុងដែលមានសុវត្តិភាពបំផុតនៅលើពិភពលោក ដែលគិតទាំងសន្ដិសុខផ្នែកពត័មាន, សុវត្តិភាពព័ត៌មានផ្ទាល់ខ្លួន, ការថែទាំសុខភាព និងហេដ្ឋារចនាសម្ព័ន្ធល្អ។ ក្រុងតូក្យូជាប់លេខមួយ, លេខពីរបានទៅ សិង្ហបុរី និងលេខបីបានទៅទីក្រុងមួយទៀតរបស់ប្រទេសជប៉ុនគឺ, អូសាកា។
២- ប្រទេសជប៉ុនមានសេចក្ដីណែនាំលម្អិតល្អបំផុត

ប្រទេសជប៉ុនបានផ្តល់ភាពកក់ក្តៅ និងភាពងាយស្រួលដល់ប្រជាជនរបស់ខ្លួន អ្នកទេសចរ ក៏ដូចជាជនពិការ ដោយបានដាក់អ្នកប្រាប់ព័ត៌មាននានាជាច្រើនកន្លែង, បោះពុម្ភជាសៀវភៅណែនាំ និងបង្កើតជាសញ្ញាជំនួសអក្សរដែលមនុស្សទូទៅងាយស្រួលយល់ និងអនុវត្តិតាម។
៣- ក្មេងៗជប៉ុនមានថ្ងៃខួបកំនើតធម្មតា តែមានលក្ខណះពិសេសមួយ

រាល់ឆ្នាំ ក្នុងថ្ងៃទី១៥ ខែវិច្ចិការ ប្រជាជនជប៉ុនបានប្រារព្វពិធីខួបកំណើតដល់ក្មេងៗទាំងអស់ដែលមានអាយុ ៣, ៥, និង ៧ឆ្នាំ ពិធីបុណ្យនេះមានឈ្មោះថា “ប្រាំពីរ, ប្រាំបី, បី” ពីព្រោះលេខសេស គឺប្រៀបបាននឹងលេខវេទមន្តរបស់ពួកគេ។
៤- ការធ្វើលំហាត់ប្រាណនៅពេលព្រឹក

ប្រជាជនជប៉ុន មិនថាសិស្សសាលា ឬអ្នកធ្វើការទាំងអស់ តែងតែចាប់ផ្តើមថ្ងៃថ្មីរបស់ខ្លួនជាមួយការហាត់ប្រាណ ដើម្បីបង្កើនកម្លាំងថាមពល និងភាពស្និតស្នា។ ទម្លាប់នេះបានចាក់ជ្រៅទៅក្នុងខ្លួនរបស់ប្រជាជនជប៉ុនតាំងតែពីឆ្នាំ ១៩២៨ មកម្ល៉េះ។
៥- មានថ្ងៃសុក្រពិសេសមួយ

អ្នកណាក៏ដឹងថាប្រជាជនជប៉ុន ជាប្រជាជនដែលតែងតែធ្វើការលើសម៉ោង ដូចច្នេះហើយដើម្បីជាកាដូរ រដ្ឋាភិបាលជប៉ុនបានបង្កើតថ្ងៃ សុក្រពិសេសមួយ ដែលកើតមានឡើងនៅរាល់ថ្ងៃសុក្រ សប្តាហ៍ចុងក្រោយនៃរាល់ខែ អនុញ្ញាតិអោយបុគ្គលិកសំរាកពីការងារ ២ ទៅ ៣ម៉ោង មុន។
៦- មានក្រុមហ៊ុនចំណាស់ដែលមានអាយុកាលពាន់ឆ្នាំ

ច្បាប់ និងសិទ្ធិអចលនទ្រព្យគឺមានភាណតឹងរ៉ឹងណាស់នៅក្នុងប្រទេសជប៉ុន ដូច្នេះហើយទើបធ្វើអោយក្រុមហ៊ុនជាច្រើនមានទីតាំងនៅកន្លែងដដែលរាប់រយឆ្នាំ មិនផ្លាស់ប្តូរ។
៧- មានដែនជម្រកសត្វព្រៃដ៏អស្ចារ្យ

ក្នុងចំណោមជម្រកសត្វព្រៃជាច្រើននៅក្នុងប្រទេសជប៉ុន គេឃើញមានភូមិមួយឈ្មោះថា Zao Fox Village មានទីតាំងស្ថិតនៅ Miyagi Prefecture នៃកោះ Honshu វាជាភូមិមួយពោលពេញទៅដោយសត្វកញ្ជ្រោងព្រៃ មនុស្សគ្រប់គ្នាអាចទៅមើល និងដាក់ចំនីបាន លើកលែងតែកុមារតូច។
៨- មានការជួយជុលដ៏លឿនបំផុត

នៅពេលដែលមានហេតុការណ៍គ្រោះធម្មជាតិកើតឡើង គេសង្កេតឃើញថាភាពខូចខាត និងត្រលប់មកដូចដើមវិញក្នុងរយះពេលដ៏ខ្លី។ ឧទាហរណ៍ដូចជាករណីបាក់ផ្លូវកណ្តាលទីក្រុង ធ្វើអោយមានប្រហោងជម្រៅប្រហែល ១៤ ម៉េត្រ ត្រូវបានធ្វើ និងជួយជុលឡើងវិញប្រើពេលតែ ៤៨ ម៉ោងប៉ុន្នោះ។
៩- មានកម្មករដែលគិតដល់ប្រជាពលរដ្ឋបំផុត

រាល់ពេលធ្វើផ្លូវ ឬជួសជុលអ្វីមួយ កម្មករតែងតែគិតគូរដល់សុវត្តិភាពរបស់ប្រជាពលរដ្ឋខ្លួន ដូចជាក្នុងរូបភាពចឹង កម្មករបានយកថង់ទៅគ្រប់ពីលើឡាន ដើម្បីកុំអោយប្រលាស់ដីភក់។
១០- ធ្វើអោយកន្លែងតូចចង្អៀត មានផាសុខភាព

ជាធម្មតាប្រទេសជប៉ុនមានកន្លែងរស់នៅតូចៗ ទោះបីជាយ៉ាងណាតម្រូវឲ្យមានកន្លែងប្រើប្រាស់ទឹកនៅគ្រប់យ៉ររបស់អារគារ ដើម្បីងាយស្រួលក្នុងការមើលថែទាំផ្កា។
១១- ធ្វើអោយរបស់ធម្មតា ខ្លាចទៅជារបស់ដូចជាការតាំងពិពណ៌

ដូចក្នុងរូបនេះ មានរូបសត្វស្លាបភ្ជាប់ជាមួយគំរបលូ ដើម្បីបង្កើតបានភាពស្រស់ស្អាតមួយបែប។
១២- មានរថ្តភ្លើងល្បឿនដូចគ្រាប់កាំភ្លើង

រថភ្លើងកំពូលល្បឿងមានឈ្មោះថា High-Speed Shinkansen មិនមែនចេះតែផលិតឡើងនោះទេ គឺគេផលិតឡើងដើម្បីជួយដល់ប្រជាជនដែលមានកន្លែងធ្វើការឆ្ងាយៗ ដើម្បីអោយពួកគេទៅដល់កន្លែងធ្វើការទាន់ម៉ោង។ រថ្តភ្លើងនេះអាចរត់ក្នុងលឿង ២០០ គីឡូម៉ែត្រក្នុងមួយម៉ោង។
១៣- មានប្រព័ន្ធប្រកាសអាសន្នគ្រប់ទូរស័ព្ធដៃ

រដ្ឋាភិបាលជប៉ុនបានដាក់ប្រព័ន្ធប្រកាសអាសន្នដល់ប្រជាជនរបស់ខ្លួនតាមរយះ សារទូរស័ព្ទ។ ប្រព័ន្ធនេះត្រូវបានដាក់ភ្ជាប់ជាមួយទូរស័ព្ទគ្រប់ដៃនៅពេលផលិត។
១៤ - មានម្ហូបអាហារជាច្រើនប្រភេទ

អ្នកអាចស្វែងរករបស់ហូបបែបបុរាណ និងបែបទាន់សម័យនៅក្នុងប្រទេសជប៉ុន។ ម្ហូបខ្លះមានរូបរាងប្លែកៗបន្តិចតែមានរស់ជាតិឆ្ងាញ់ ឧទាហរណ៍ ម្ហូបក្នុងរូបភាពមានរូបរាងដូចឥដ្ឋ។
១៥- មានការឆ្លាក់បន្លែ និងផ្លែឈើដ៏ស្រស់ស្អាតគ្មានពីរ

ព្រោះជប៉ុនគឺជាប្រទេសមានរបៀប និងចូលចិត្តអ្វីៗដែលស្អាត ទើបធ្វើអោយសូម្បីតែបន្លែ ឬផ្លែឈើ ពួកគេអាចឆ្នៃ និងឆ្លាក់ទៅជាក្បាច់ដ៏ល្អគ្មានពី។
១៦- មានថ្នាំដុះធ្មេញម៉្យាងអាចធ្វើឲ្យបាត់ឈឺធ្មេញក្នុងមួយពព្រិចភ្នែក

COMMENTS